រឿង​ ឈ្មួញ​រើស​បាន​កំណប់​មាស

មាន​និទាន​មួយ​ថា : មាន​ឈ្មួញ​រទេះ ៥០០ ទៅ​ជួញ​ក្នុង​នគរ ១ ដាក់​រទេះ​កណ្ដាល​ព្រៃ​នៅ​តំបន់​ជា​ទី​ឥត​ទឹក ហើយ​ឈ្មួញ​ទាំង​នោះ​បណ្ដើរ​គ្នា​ទៅ​រក​ទឹក ទៅ​ដល់​ស្ទឹង ១ ជួប​នឹង​កំណប់​មាស​ក្នុង​ស្ទឹង​នោះ ។ គ្រា​នោះ​មាន​ថ្មើរ​ព្រៃ​ម្នាក់ ដើរ​មក​ឃើញ​មាស​នោះ​ដែរ ទើប​អស់​ឈ្មួញ​នាំ​ុមាស​ឡើង​ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ​ក្រាប​បង្គំ​ទូល​ដោយ​ដំណើរ​ថា “ កាល​ទៅ​រក​ទឹក​បាន​ឃើញ​មាស​នេះ ” ។ ព្រះ​មហាក្សត្រ​ទ្រង់​ជ្រាប​ទ្រង់​មាន​ព្រះ​បន្ទូល​ថា “ ខែត្រ​ដែន​ដី​នេះ​ជា​របស់​យើង​ពិត​ហើយ តែ​យើង​ពុំ​ដឹង​ថា មាន​មាស​នៅ​ទី​នោះ ហេតុ​តែ​ព្រះ​ស្ដែង​ឈ្មួញ​ទាំង​នេះ​ឃើញ ទើប​បាន​មាស​នេះ​មក បើ​ដូច្នេះ​ចូរ​ព្រះ​ស្ដែង​បែង​មាស​នោះ​ជា​ភាគ ២ ឲ្យ​មក​យើង​ភាគ ១ អស់​ព្រះ​ស្ដែង​ឈ្មួញ​យក​ភាគ ១ ទៅ​ចែក​គ្នា​ហោង ” ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៣ ទំព័រ ៧៩ – ៧៩